Covid-19

បារាំង៖ មនុស្សរាប់ពាន់នាក់ ប្រឆាំងនឹងបម្រាមចូលរួមក្នុងពិធីជប់លៀង ដ៏ធំមួយរំលងអាធ្រាត្រ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាមនុស្សប្រមាណជាជាង២៥០០នាក់ នៅបារាំងបាននាំគ្នាចុលរួមក្នុង កម្មវិធីជប់លៀង ខុសច្បាប់មួយខណៈដែលប្រទេសកំពុងព្យាយាម ប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងទៅ នឹងការរីករាលដាលនៃកូវីដ១៩។

ប្រភពដដែលបានសរសេរទៀតដែរថាព្រឹត្តិការណ៍នេះ បានធ្វើឡើងនៅក្នុងឃ្លាំង Lieuron ក្បែរទៅនឹងទីក្រុង Rennes ហើយវាបានចាប់ ផ្តើមឡើង តាំងតែពីថ្ងៃព្រហស្បតិ៍មកដល់ថ្ងៃសៅរ៍នេះ មិនទាន់បញ្ចប់នៅឡើយ។

យោងតាមការប្រកាសរបស់ប៉ូលីសបានឲ្យដឹងទៀត ដែរថាក្រុមអ្នកដែលចូលរួមនៅក្នុងពិធីជប់លៀងនេះ មានប្រភពភាគច្រើនជាអ្នកធ្វើ ដំណើរមកពីប្រទេសអង់ក្លេស និងអេស្បាញជាដើម។

ប៉ូលីសបានព្យាយាមបញ្ចប់កម្មវិធីនេះ ប៉ុន្តែបែរជាបានប៉ះទង្គិចគ្នាជាមួយ នឹងក្រុមអ្នកចូលរួមហើយ មានទាំងការដុតឡាន និងចោលដុំថ្មផង ហើយជាលទ្ធផល មកដល់ពេលនេះ មន្ត្រីប៉ូលីសយ៉ាងហោចណាស់៣នាក់ ដែលបានទទួលរងរបួស៕

ប្រែសម្រួល៖ស៊ុនលី

To Top