Covid-19

ឧត្តមសេនីយ៍ ប្រយុទ្ធ ចាន់អូចា បដិសេដសំណើសុំ ឱ្យបិទខេត្តចំនួន៥

បរទេស៖ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារ បានច្រានចោលសំណើ ដើម្បីបិទខេត្តចំនួន ៥ ដើម្បីបញ្ឈប់ការរីករាលដាល នៃជំងឺកូវីដ១៩ ចំពេលមានករណីឆ្លងថ្មីៗកើនឡើង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ប្រាយុទ្ធ បានថ្លែងនៅមុនកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ប្រចាំសប្តាហ៍ថា រដ្ឋាភិបាលមិនមានផែនការ ដើម្បីបិទខេត្តសាមុតសាខុន និងខេត្តចំនួន ៤ នៅភាគខាងកើត គឺខេត្តឈុនបូរី ខេត្តរ៉ាក់យ៉ង ខេត្ត ចាន់បុរី និងខេត្តត្រាត។

សូមជម្រាបថា នៅថ្ងៃអង្គារ រដ្ឋាភិបាលថៃ បានកត់ត្រាករណីឆ្លងថ្មី នៃមេរោគឆ្លងកូវីដ១៩ចំនួន ៥២៧ ករណីប៉ុន្តែ មានតែ ៦ ករណីប៉ុណ្ណោះ ដែលជាករណីឆ្លងក្នុងសហគមន៍ ដូច្នេះករណីឆ្លងជំងឺសរុបរបស់ថៃ គឺបានកើនឡើងដល់ចំនួន ៨ ៩៦៦នាក់ ចាប់តាំងពីការចាប់ផ្តើមរាតត្បាត នៅខែមករាឆ្នាំ ២០២០។ គ្មានអ្នកស្លាប់ថ្មី ត្រូវបានគេរាយការណ៍ទេ ដែលធ្វើឱ្យចំនួនមនុស្សស្លាប់ ដោយសារកូវីដ១៩ នៅ ៦៥ នាក់ ដដែល៕ ប្រែសម្រួលៈ ណៃ តុលា

To Top