Covid-19

អ្នកចូលមកកម្ពុជា ទោះចាក់វ៉ាក់សាំងកូវីដ១៩រួច ក៏ត្រូវធ្វើចត្តាឡីស័ក និងអនុវត្តវិធានការសុខាភិបាល

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ច្បាស់ៗថា អ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏ចាំបាច់ត្រូវបន្តអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន រួមទាំងធ្វើចត្តាឡីស័កផងដែរ ប្រសិនបើចូលមកកម្ពុជា ។

តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី២៣ មករានេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏ចាំបាច់ត្រូវបន្តអនុវត្តវិធានការ សុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដែរ រួមទាំងការធ្វើចត្តាឡីស័កផងដែរ ប្រសិនបើចូលមកកម្ពុជា» ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៥៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤០៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៥៣នាក់៕

To Top