Covid-19

សកលវិទ្យាល័យ Johns Hopkins៖ ពិភពលោក មានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី ១០០លាននាក់ហើយ

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ពិភពលោក មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងលើសពី១០០លាននាក់ គិតត្រឹមថ្ងៃអង្គារ ។

ទិន្នន័យបង្ហាញដោយសកលវិទ្យាល័យបានឲ្យដឹងថា ពិភពលោកបើរាប់ចំនួននៃអ្នកឆ្លងជំងឺគឺបានកើនឡើងដល់១០០.០៣២.៤៦១នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់នៅទូទាំងពិភពលោកសរុបដល់ទៅ២.១៤៩.៨១៨នាក់ គិតត្រឹមម៉ោង២និង២២នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៩និង២២នាទីម៉ោងសកល ។

សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងជំងឺ និងស្លាប់ច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានចំនួន២៥.៣៦២.៧៩៤នាក់ និងស្លាប់ចំនួន៤២៣.០១០នាក់ ។

ក្នុងនោះមានប្រទេសឥណ្ឌា ដែលបានកត់ត្រាថា មានអ្នកឆ្លងជំងឺចំនួន១០.៦៧៦.៨៣៨នាក់ ដែលស្ថិតក្នុងលំដាប់លេខ២នៅលើពិភពលោក ។ ប្រទេសប្រេស៊ីល មានអ្នកឆ្លងជំងឺចំនួន៨.៨៧១.៣៩៣នាក់ និងជាប់លំដាប់លេខ២ដែលមានអ្នកស្លាប់ច្រើនជាងគេបំផុតចំនួន២១៧.៦៦៤នាក់ ៕ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top