Covid-19

តុលាការថៃ បញ្ជាឲ្យរដ្ឋាភិបាលលុបចោល ការរិះគន់លើគោលនយោបាយ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅលើហ្វេសប៊ុក និងយូធូប

បាងកក៖ រដ្ឋាភិបាលថៃបានឲ្យដឹងថា តុលាការថៃបានបញ្ជា ឱ្យមេដឹកនាំរដ្ឋាភិបាល ដកការចោទប្រកាន់លើបណ្តាញសង្គមថា គោលនយោបាយចាក់វ៉ាក់សាំង ប្រឆាំងវីរុសកូវីដ-១៩នេះ មានលក្ខណៈស្រអាប់ ដោយមានលក្ខណៈអយុត្ដិធម៌ដល់ក្រុមហ៊ុន ដែលគ្រប់គ្រងដោយស្តេច។

ទោះយ៉ាងណាសកម្មវឌ្ឍនភាព របស់អ្នកនយោបាយប្រឆាំងលោក Thanathorn Juangroongruangkit បានបដិសេធថា វីដេអូទាំងនោះមិនស្របច្បាប់ និងជំរុញឱ្យយូធូប និងហ្វេសប៊ុក ការពារសេរីភាព ក្នុងការបញ្ចេញមតិ ដោយឈុតវីដេអូខ្លីៗ នៅតែអាចមើលបាន នៅល្ងាចថ្ងៃអាទិត្យម្សិលមិញ។

ក្រសួងឌីជីថលរបស់ប្រទេសថៃ បានឲ្យដឹងថា តុលាការព្រហ្មទណ្ឌបានសម្រេចថា ការប្រកាសរបស់លោក Thanathorn នៅលើបណ្តាញសង្គម និងគេហទំព័ររបស់ចលនារបស់លោក អាចរំលោភដល់សន្តិសុខជាតិ។

វីដេអូចោទប្រកាន់រដ្ឋាភិបាល របស់លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូឆា ពីការខ្វះតម្លាភាព ក្នុងការអនុញ្ញាតឱ្យក្រុមហ៊ុន Siam Bioscience ដែលគ្រប់គ្រងដោយស្ដេចថៃ Maha Vajiralongkorn ផ្គត់ផ្គង់ចំនួនច្រើនបំផុត ទោះបីមិនមានបទពិសោធ ចាក់វ៉ាក់សាំងក៏ដោយ៕ ដោយ ៖ ឈូក បូរ៉ា

To Top