បរទេស៖ មន្ត្រីសុខាភិបាលប្រទេសថៃ បានយកសំណាកពីកម្មកររោងចក្រជាង ១០០០០០នាក់ ក្នុងកំឡុងពេលធ្វើតេស្តរកជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន ហើយក្នុងនោះ មាន មនុស្ស ចំនួន ៧ ០០០ នាក់ ក្នុងចំណោមពួកគេ មានផ្ទុកមេរោគនេះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានភាពជំងឺកូវីដ១៩ បានប្រកាសពីតួលេខនេះនៅថ្ងៃពុធ។
ភាគច្រើននៃកម្មករដែលត្រូវបានធ្វើតេស្តនៅរោងចក្រធំ ៗ ចំនួន ៩ ដែលក្នុងនោះ រោងចក្រនីមួយៗក្នុងចំណោម ៤ រោងចក្រ គឺមានបុគ្គលិក ចំនួន ១០០០០ នាក់ ឬច្រើនជាងនេះ លោក Taweesilp បាននិយាយថា ២៦-២៧ ភាគរយនៃកម្មករនៅតាមរោងចក្រខ្លះ មានភាពវិជ្ជមានជំងឺកូវីដ១៩។
លោកបាននិយាយថាក្រុមមន្រ្តីក៏បាន បែងចែកកម្មកររោងចក្រដែលមានសុខភាព ល្អពីប្រជាជនទូទៅ ដើម្បីធានាថាជំងឺនេះ ត្រូវបានទប់ស្កាត់កន្លែងធ្វើការរបស់ពួកគេ៕
ប្រែសម្រួលៈ ណៃ តុលា