ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសដំណឹងជាបន្ទាន់ថា មានប្រជាពលរដ្ឋខ្មែរអាយុ៥០ឆ្នាំបានស្លាប់ដោយសារជំងឺកូវីដ១៩នៅម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងប្រកាសថា នេះជាករណីលើកទី១ហើយសម្រាប់កម្ពុជា។
អ្នកស្លាប់មានទីលំនៅ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ជាអ្នកបើកបររថយន្តឲ្យជនជាតិនៅខេត្តព្រះសីហនុ មានផ្ទុកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
សពនេះត្រូវបានរកថា មានជំងឺឆ្លងវីរុសកូវីដ១៩ នាថ្ងៃ២៧ កុម្ភៈ។
សូមរំលឹកថា កម្ពុជា រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ដំបូង លើបុរសជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិន ជាមួយក្រុមគ្រួសារ៤នាក់មកកម្សាន្ដ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ទប់ស្កាត់ និងព្យាបាលអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ និងម៉ឺងម៉ាត់បំផុត ចាប់តាំងពីជំងឺរលាក់ផ្លូវដង្ហើមថ្មីនេះ កើតមាននៅកម្ពុជា ៕