អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការោគ ប្រចាំទ្វីបអាហ្វ្រិក (Africa CDC)បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅទ្វីបអាហ្រ្វិក ត្រូវបានគេបញ្ជាក់ថា បានកើនឡើងដល់៣.៩៩៤.០៣០នាក់ហើយ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ។

មជ្ឈមណ្ឌលខាងលើបានបញ្ជាក់ថា ទីភ្នាក់ងារថែទាំសុខភាពពិសេស នៃសហភាពអាហ្វ្រិក (AU) បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងរាតត្បាត បានកើនឡើងដល់១០៦.៧១២នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន៣.៥៧៦.៣៦៣នាក់ នៅទូទាំងពិភពលោក បានជាសះស្បើយពីជំងឺកូវីដ១៩ ។
ទីភ្នាក់ងារបានធ្វើកត់សម្គាល់ថា បណ្តាប្រទេសភាគច្រើនដែលរងនូវផលប៉ះពាល់ ដែលមានករណីវិជ្ជមាន ក្នុងនោះរាប់ទាំង អាហ្វ្រិកខាងត្បូង ម៉ារ៉ុក ទុយនេស៊ី អេហ្ស៊ីប និងអេត្យូពី ។
អាហ្វ្រិកខាងត្បូង បានបាត់ជីវិត៥១.០១៥នាក់ដោយសារជំងឺ ភាគច្រើនក្នុងចំណោមប្រទេសនៅទ្វីបអាហ្វ្រិក ។ យោងតាមមជ្ឈមណ្ឌល Africa CDC បានបញ្ជាក់ដូច្នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
