បាងកក៖ ទីភ្នាក់ងារព័ត៌មានបារំាង អាអេហ្វប៉េ បានរាយការណ៍ឱ្យដឹងថា មន្ត្រីសុខាភិបាលថៃមួយរូប បាននិយាយនៅថ្ងៃសុក្រទី ១២ ខែមីនាឆ្នាំ ២០២១ ថាប្រទេសថៃ បានពន្យារពេល ចាក់វ៉ាក់សាំង AstraZeneca Covid បន្ទាប់ពី ប្រទេសអឺរ៉ុបមួយចំនួន បានផ្អាកកម្មវិធីរបស់ពួកគេ ដោយសារការភ័យខ្លាច កំណកឈាម។
ព្រះរាជាណាចក្រនេះ គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំង Oxford / AstraZeneca នៅថ្ងៃសុក្រនេះ ដោយលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ច័ន្ទអូចា រំពឹងថា នឹងទទួលបាន ការចាក់វ៉ាក់សាំងដំបូងគេ។
លោក Piyasakol Sakolsatayadorn អ្នកប្រឹក្សាគណៈកម្មាធិការ ចាក់វ៉ាក់សាំង Covid-19 របស់ប្រទេសថៃ បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន ថា “ការចាក់វ៉ាក់សាំង សម្រាប់ជនជាតិថៃ ត្រូវតែមានសុវត្ថិភាព យើងមិនចាំបាច់ ប្រញាប់ទេ” ។
“ទោះបីជាគុណភាពរបស់ AstraZeneca ល្អក៏ដោយក៏ប្រទេសមួយចំនួន បានស្នើសុំឱ្យមានការពន្យាពេល។ យើងនឹងពន្យារពេល (ដូចគ្នា) ។ “
ការផ្លាស់ប្តូរនេះ កើតឡើងបន្ទាប់ពីប្រទេសដាណឺម៉ាក ន័រវែស និងអ៊ីស្លង់ បានផ្អាកការប្រើប្រាស់ Oxford / AstraZeneca កាលពីថ្ងៃមុន។
ប្រទេសអូទ្រីស កាលពីថ្ងៃអាទិត្យ បានឈប់ប្រើដូស ពីមួយកញ្ចប់ បន្ទាប់ពីគិលានុបដ្ឋាយិកា អាយុ ៤៩ ឆ្នាំម្នាក់ បានស្លាប់ ដោយសារបញ្ហា នៃការកកឈាមក្នុងធ្ងន់ធ្ងរ បន្ទាប់ពីទទួលការចាក់ថ្នាំ ប្រឆាំងនឹង Covid ។
ប្រែសម្រួលដោយៈ សយ សុភា