សេអ៊ូល៖ លោកប្រធានាធិបតី Moon Jae-in បានទទួលវ៉ាក់សាំងដំបូង បង្អស់របស់លោក AstraZeneca’s COVID-19 នៅថ្ងៃអង្គារនេះ ខណៈដែលលោក គ្រោងនឹងចូលរួម ក្នុងកិច្ចប្រជុំកំពូល G-7 ដែលនឹងត្រូវធ្វើឡើង នៅក្នុងប្រទេសអង់គ្លេស។
លោកបានទទួលការចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពជុងណូ – ហ្គ នៅជិតបរិវេណប្រធានាធិបតី នៅទីក្រុងសេអ៊ូល រួមជាមួយភរិយា លោកស្រី គីម ជុងស៊ុក និងមន្ត្រី Cheong Wa Dae ចំនួន៩នាក់ ដើម្បីរួមដំណើរ ជាមួយពួកគេ ក្នុងដំណើរទៅ ប្រទេសអង់គ្លេស ក្នុងខែមិថុនា ខាងមុខនេះ។ សម័យប្រជុំ G-7 គ្រោងនឹងប្រព្រឹត្ តទៅនៅ រមណីយដ្ឋានមាត់សមុទ្រ នៃឆ្នេរសមុទ្រខាប៊ិស ក្នុងទីក្រុងខនវឺដ ពីថ្ងៃទី ១១-១៣ ខែមិថុនា។
លោក មូន បានមកដល់មន្ទីរនេះនៅម៉ោង ៩ ព្រឹកហើយភ្លាមៗនោះ បានពិនិត្យកំដៅ អត្តសញ្ញាណ និងស្ថានភាពសុខភាពរបស់គាត់។
ខណៈពេលទទួលបានវា លោក Moon បាននិយាយថា “ដោយសារអ្នកពូកែចាក់ វាមិនមានផលប៉ះពាល់អ្វីទាំងអស់” ។
ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមកម្មវិធី ចាក់វ៉ាក់សាំង AstraZeneca សម្រាប់អ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំកាលពីថ្ងៃអង្គារ បន្ទាប់ពីការពន្យាពេល បណ្តាលមកពីការព្រួយបារម្ភ អំពីសុវត្ថិភាពរបស់ខ្លួន។
អាជ្ញាធរសុខាភិបាល ក្នុងតំបន់ បានបញ្ជាក់នៅថ្ងៃមុនថា ពួកគេមិនបានរកឃើញ ភ័ស្តុតាងណាមួយដែលបង្ហាញពីការជាប់ទាក់ទងគ្នា រវាងវ៉ាក់សាំងនិងរបាយការណ៍ នៃការកកឈាមនោះទេ។
វ៉ាក់សាំង AstraZeneca តម្រូវឱ្យមានការចាក់ថ្នាំបង្ការពីរដង ដោយមានចន្លោះពេលពី ៨ ទៅ ១២ សប្តាហ៍៕
ប្រែសម្រួលដោយ៖ សយ សុភា