ភ្នំពេញ៖ លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ (CREA) នៅល្ងាចថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១ បានដឹកនាំសមាជិកសមាជិការបស់ខ្លួន ចំនួន៦៥ នាក់ មកទទួលការចាក់ថ្នាំបង្ការកូវីដ១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
លោក ពុទ្ធី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឱ្យដឹងថា មានពាក្យចចាមអារ៉ាមជាច្រើននិយាយអំពីវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែការពិតគឺនៅត្រង់ថា វ៉ាក់សាំងទាំងអស់ប្រើទាំងអស់ នៅលើពិភពលោក សុទ្ធតែមានសុវត្ថិភាពនិងប្រសិទ្ធភាព”។
អ្នកជំនាញអចលនទ្រព្យនេះ បានចាត់ទុកថា ការចាក់វ៉ាក់ គឺជួយសេដ្ឋកិច្ចកម្ពុជា រីកចម្រើន។ “ចាក់វ៉ាក់សាំងគឺអាចជួយជីវិតអ្នក និងមិត្តភក្រ្តបងប្អូន មនុស្សជាទីស្រឡាញ់របស់អ្នក និងមនុស្សនៅជុំវិញខ្លួនអ្នក ជួយឱ្យសេដ្ឋកិច្ចយើង ប្រទេសយើងរីកចម្រើនឡើងវិញ”។
យ៉ាងណាក៏ដោយ លោកប្រធានក្រុមប្រឹក្សា សំណូមពរឱ្យបងប្អូនប្រជាជន ចូលរួម ៣កុំ ៣ការពារ ហើយបទបញ្ញត្តិ និងវិធានការទាំងឡាយ ដែលចេញដោយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ”។
លោកបន្ថែមថា “យើងខ្ញុំអន្ទៈសារ ខ្លាំងណាស់ បន់ឱ្ដល់យថ្ងៃនេះ។ ថ្ងៃនេះ គឺជាថ្ងៃដែលយើង ចាក់វ៉ាក់សាំងបង្ការកូវ១៩”។ “សូមកុំស្ទាក់ស្ទើរ!”។
រាជរដ្ឋាភិបាលកម្ពុជា នៅថ្អៃអង្គារនេះ បានកំណត់ជាកាតព្វកិច្ចតែម្តង សម្រាប់ការចាក់វ៉ាក់សាំង ដើម្បីធានានូវសុខភាពសាធារណៈ ក៏ដូចជាផលប្រយោជន៍ជាតិទាំងមូល៕
ដោយៈសយ សុភា





