បរទេស៖ អាជ្ញាធរសុខាភិបាលប្រទេសថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-19 ថ្មីចំនួន ៣៨ នាក់បន្ថែមទៀត នៅថ្ងៃពុធ និងរកបានឃើញអ្នកឆ្លងថ្មីចំនួន ៣៤៤០នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោសារជំងឺនេះកើនដល់ ១១០៧ នាក់ និងចំនួនករណីឆ្លងចាប់តាំងពីការរាតត្បាតរាលដាល បានកើនឡើងដល់ ១៦៥ ៤៦២ នាក់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃពុធ ទី២ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងស្ថានភាពជំងឺកូវីដ-19 បាននិយាយថា អ្នកឆ្លងថ្មីចំនួន ២៣៥៣នាក់ គឺត្រូវបានរកឃើញនៅ ក្នុងចំណោមប្រជាជនទូទៅ និង ១ ០៨៧ នាក់ រកឃើញនៅក្នុងពន្ធនាគារ។
យ៉ាងណាក៏ដោយ នៅក្នុងប្រទេសថៃ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ក៏មានអ្នកជំងឺចំនួន ២ ៨៤៣ នាក់ បានជាសះស្បើយ ហើយត្រូវបានរំសាយចេញពីមន្ទីរពេទ្យផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
