Covid-19

ក្នុងរយៈពេល២៤ម៉ោង ប្រេស៊ីល មានអ្នកស្លាប់បន្ថែមទៀតដោយជំងឺកូវីដ-១៩ជាង១.០០០នាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន១.០១០នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបទូទាំងប្រទេសកើនឡើងដល់៤៧៤.៤១៤នាក់ ។

ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺថ្មីចំនួន៣៧.១៥៦នាក់ត្រូវបានរកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់១៦.៩៨៤.២១៨នាក់ ។

ប្រេស៊ីល បានជាប់លំដាប់លេខ២លើពិភពលោកដែលមានអ្នកស្លាប់ដោយសារជំងឹកូវីដ-១៩ច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ដែលមានអ្នកឆ្លងជំងច្រើនបំផុត នៅពីក្រោយសហរដ្ឋអាមេរិក និងឥណ្ឌា ។

ប្រទេសនៅអាមេរិកខាងត្បូង ដែលបានជួបប្រទះនឹងរលកថ្មីមួយនៃការឆ្លងជំងឺ ជាមួយគ្នានេះដែរ អ្នកជំងឺនៅតាមមន្ទីរពេទ្យមានច្រើនលើសលប់ ។

ក្រសួងបានឲ្យដឹងថា ប្រេស៊ីល មានអត្រាអ្នកស្លាប់ចំនួន២២៥.៨នាក់ក្នុងចំណោមមនុស្ស១០០.០០០នាក់ ។

ក្រសួងបានឲ្យដឹងថា ជាង៧១,៨លានដូសនៃវ៉ាក់សាំងកូវីដ-១៩ បានចាក់នៅទូទាំងប្រទេស និងពលរដ្ឋជាង២២,៩លាននាក់បានទទួលការចាក់វ៉ាក់សំាង២កម្រិត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top