Covid-19

កូវីដ១៩ ៖ អ្នកស្លាប់កើនឡើងដល់៤៤១នាក់ ឆ្លងថ្មី៧៣៥នាក់ និងជា៥១៤នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ១៩ថ្មីចំនួន៧៣៥ នាក់ទៀត ជាសះស្បើយចំនួន៥១៤នាក់ និងស្លាប់១០នាក់ ។ ដូច្នេះសរុបអ្នកស្លាប់បានកើនដល់៤៤១នាក់។

ក្នុងចំណោមអ្នកឆ្លងថ្មីនេះមានករណីឆ្លងសហគមន៍ចំនួន៧០៨នាក់ និងអ្នកដំណើរពីបរទេស២៧នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ??កម្ពុជាមានអ្នកឆ្លងសរុបចំនួន៤៣៤៤៦នាក់អ្នកជាសះស្បើយចំនួន៣៨០០៣នាក់ និងអ្នកស្លាប់៤៤១នាក់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top