Covid-19

គួរឲ្យព្រួយបារម្ភណាស់ ឥណ្ឌូនេស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ១៣០០០ករណី ត្រឹម ២៤ម៉ោង

ហ្សាកាតា៖ ប្រទេសឥណ្ឌូនេស៊ី បានកត់ត្រានូវករណីនៃឆ្លងថ្មីនៃជំងឺកូវីដ-១៩ ដែលបានបញ្ជាក់ថ្មីៗចំនួន ១៣,៧៣៧ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលជាចំនួនកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី៣០ ខែមករា និងចំនួនសរុបបានកើនឡើងដល់ ១,៩៨៩,៩០៩ករណី ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងចំនួន ៣៧១ នាក់ ចំនួនសរុបកើនឡើងដល់ ៥៤,៦៦២ នាក់។

នៅក្នុងនោះដែរអ្នកជំងឺជាសះស្បើយថ្មីចំនួន ៦,៣៨៥ នាក់បន្ថែមទៀត ត្រូវបានរំសាយចេញពីមន្ទីរពេទ្យដោយធ្វើឱ្យចំនួនសរុបនៃការជាសះស្បើយពីជំងឺរាតត្បាតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះមានចំនួន ១,៧៩២,៥២៨ នាក់។

វីរុសឆ្លងវីរុសនេះបានរីករាលដាលដល់ខេត្តទាំង ៣៤ របស់ប្រទេស។ ជាក់ស្តែងក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះទីក្រុងហ្សាកាតា បានកត់ត្រាករណីថ្មី ដែលត្រូវបានបញ្ជាក់ថ្មីៗចំនួន ៥,៥៨២ ករណី នៅកោះជ្វាកណ្តាល ២,១៩៥ករណី , កោះជ្វាខាងលិច ២,០០៩ករណី, កោះជ្វាខាងកើត ៧៣៩ករណី និង Yogyakarta ៦៦៥ករណី ។

ដោយ ឈូក បូរ៉ា

To Top