បាងកក៖ អាជ្ញាធរថៃ កាលពីថ្ងៃអង្គារ បានអនុញ្ញាតិសាកល្បង សម្រាប់ការធ្វើដំណើរ ដោយសេរីទៅកាន់តំបន់ឆ្នេរ ដ៏ពេញនិយមភូកេត ដែលជាជំហានដំបូងឆ្ពោះ ទៅគោលដៅរបស់អ្នកទេសចរ ដែលប្រទេសថៃ ចង់ធ្វើឱ្យសេដ្ឋកិច្ច រើបឡើងឡើងវិញ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ (AFP)។
ប្រទេសថៃ បានដាក់កម្រិតយ៉ាងតឹងរឹង លើការមកដល់របស់អ្នកទេសចរ ដើម្បីទប់ស្កាត់ជំងឺនេះ ប៉ុន្តែការបង្អាក់ភ្ញៀវទេសចរ បាននាំឱ្យសេដ្ឋកិច្ចរបស់ខ្លួន កត់ត្រានូវលទ្ធផលអាក្រក់បំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ ។
ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់ គឺស្ថិតនៅលើត្រាច់ចរតាំងខែមីនា នៅពេលដែលរដ្ឋាភិបាលបានដាក់ផែនការ ដែលគេហៅថា“ កោះភូកេត” ដែលនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរ ចាក់វ៉ាក់សាំងចូល ក្នុងប្រទេស ដោយមិនស្ថិតក្រោមការដាក់ឱ្យនៅដាច់ពីគ្នា រយៈពេលពីរសប្តាហ៍។
ប៉ុន្តែបន្ទាប់ពី រលកទីបីនៃការឆ្លងមេរោគ Covid បានឡោមព័ទ្ធប្រទេស នៅក្នុងខែមេសា គ្រោងការណ៍នេះហាក់ដូចជា ដើរថយក្រោយ។
មន្រ្តីទេសចរណ៍ និង ក្រុមការងារប្រឆាំង Covid១៩ របស់ប្រទេសថៃ បានប្រកាសនៅថ្ងៃសុក្រកន្លងទៅ ថា “គម្រោងឆ្នេរខ្សាច់” នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែកក្កដា។
កាលពីថ្ងៃអង្គារ – ប្រាំបីថ្ងៃមុនការបើកដំណើរការ – អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោកប្រាយុទ្ធ ចាន់អូចាបាន អនុម័តផែនការនេះ ជាផ្លូវការ។
ក្រៅពីភូកេត គោលដៅផ្សេងទៀត រួមមាន កោះសាមុយ កោះផែង និងកោះតៅ ដែលជាកោះដែលមានពន្លឺព្រះអាទិត្យល្បីល្បាញ ទាំងទឹកថ្លា និងឆ្នេរខ្សាច់។
ដោយមានការរក្សាអត្រាឆ្លងទាប នៅភូកេត ចំនួនករណី Covid ប្រចាំសប្តាហ៍ គឺមិនអាចលើសពី ៩០ករណីនោះទេ៕
ប្រែសម្រួលដោយ៖ សយ សុភា