ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣០នាក់ ដែលភាគច្រើនជាស្រ្តី បម្រើការងារនៅ ភោជនីយដ្ឋាន «កាឡាក់ស៊ី» ។
យោងតាមសេចក្ដីប្រកាស របស់ រដ្ឋបាលខេត្តបញ្ជាក់ថា ក្នុងចំណោមអ្នករកឃើញថ្មី ចំនួន៣០នាក់ ក្នុងនោះជាបុគ្គលិក បម្រើការងារនៅ ភោជនីយដ្ឋាន «កាឡាក់ស៊ី» ចំនួន២៧នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ខេត្តស្ទឹងត្រែងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន៥៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៣នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៤៦នាក់។