Covid-19

កូវីដ១៩៖ ខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងថ្មី ៤៦នាក់ និងជាសះស្បើយ២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៦នាក់បន្ថែមទៀត ក្នុងនោះ(០៧ករណី សហគមន៍ និង៣៩ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន០២នាក់ផងដែរ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤៤១ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣៨៦ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៥៥ករណី និងបានព្យាបាលជាសះស្បើយចំនួន ៩៤ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣៤៥ នាក់ និងស្លាប់ចំនួន ០២នាក់៕

To Top