Covid-19

ផ្ទុះខ្លាំង ! អ្នកឆ្លងកូវីដ១៩​ ថ្មីមានរហូតដល់១១៣០នាក់ និងស្លាប់២៧នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីមានរហូតទៅដល់ចំនួន១១៣០នាក់ទៀត ជាសះស្បើយចំនួន៦៧០នាក់ និងស្លាប់ចំនួន២៧នាក់។

ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៩៩១នាក់ និងអ្នកដំណើរពីបរទេស១៣៩នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន៥០៣៨៥ នាក់ អ្នកជាសះស្បើយចំនួន៤៤១៤៣នាក់ និងអ្នកស្លាប់ចំនួន៦០២នាក់៕

To Top