Covid-19

អាជ្ញាធរខេត្តព្រៃវែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៩នាក់ បន្ថែមទៀត

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៩នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន១១ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ។

ក្នុងនោះរួមមាន៖

១- ក្រុងព្រៃវែង ចំនួន ៦នាក់
២- ស្រុកពាមរក៍ ចំនួន ១៩នាក់
៣-ស្រុកស្វាយអន្ទរ ចំនួន ១០នាក់
៤- ស្រុកបាភ្នំ ចំនួន ៥នាក់
៥- ស្រុកព្រះសេ្ដច ចំនួន ៥នាក់
៦- ស្រុកកញ្ច្រៀច ចំនួន ៤នាក់
៧- ស្រុកមេសាង ចំនួន ៣នាក់
៨- ស្រុកពារាំង ចំនួន ២នាក់
៩- ស្រុកពាមជរ ចំនួន ២នាក់
១០-ស្រុកកំពង់ត្របែក ចំនួន ២នាក់
១១-ស្រុកសុីធរកណ្តាល ចំនួន ១នាក់

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៨៥៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១២៤៨នាក់ និងកំពុងសម្រាកព្យាបាល ៥៧៦នាក់ ស្លាប់២៩នាក៕

To Top