Covid-19

រុះរើគណៈរដ្ឋមន្រ្តីជាលើកដំបូង ឥណ្ឌា ប្រកាសកញ្ចប់ជំនួយជំងឺ កូវីដ-១៩ ជាង ៣ពាន់លានដុល្លារ

ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា បានអនុម័តកញ្ចប់ឆ្លើយតបបន្ទាន់ថ្មីមួយ ដែលមានតម្លៃជាង ៣ ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយការរីករាលដាលនៃជំងឺរាតត្បាត ដែលកំពុងកើតមាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំលើកទី ១ របស់គណៈរដ្ឋមន្រ្តី ដែលបានធ្វើវិសោធនកម្មនាយករដ្ឋមន្រ្តីលោក ណារិនដ្រា ម៉ូឌី។

គណៈរដ្ឋមន្រ្តីសហព័ន្ធដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី នៅថ្ងៃនេះបានអនុម័តលើគម្រោងថ្មីមួយ ‘ការត្រៀមឆ្លើយតបជាបន្ទាន់ និងប្រព័ន្ធត្រៀមរៀបចំប្រព័ន្ធសុខភាពរបស់ឥណ្ឌា លើជំងឺកូវីដ-១៩ ដំណាក់កាលទី ២ សម្រាប់ឆ្នាំ ២០២១-២០២២ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល។

គម្រោងនេះមានគោលបំណងពន្លឿនការត្រៀមរៀបចំប្រព័ន្ធសុខាភិបាល សម្រាប់ការឆ្លើយតបភ្លាមៗ សម្រាប់ការការពារ ការរកឃើញ និងការគ្រប់គ្រង ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសុខភាព រួមទាំងការថែទាំកុមារនិងជាមួយលទ្ធផល ដែលអាចវាស់វែងបាន។

ក្នុងចំណោមកញ្ចប់ថវិកាជាង ៣ ពាន់លានដុល្លារអាមេរិក ដែលបានប្រកាសថវិកាជាង ២ ពាន់លានដុល្លារអាមេរិក នឹងត្រូវចំណាយដោយមជ្ឈមណ្ឌលនេះ ហើយថវិកាជាង ១ ពាន់លានដុល្លារអាមេរិក នឹងត្រូវបានបែងចែកទៅរដ្ឋនានា៕


ដោយ ឈូក បូរ៉ា

To Top