Covid-19

ជប៉ុន នឹងលើកលែងការ ធ្វើតេស្តរកមេរោគកូវីដ-១៩ សម្រាប់អ្នកដំណើរចូល មកក្នុងទឹកដីជប៉ុន នៅពេលបានចាក់វ៉ាក់សាំង ការពារលើកទី៣រួច

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ថា លោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងកាលពីថ្ងៃពុធថា អ្នកដំណើរដែលមកប្រទេសជប៉ុន នឹងត្រូវបានលើកលែងពីការធ្វើតេស្តកូវីដ-១៩ មុនពេលចេញដំណើរ ប្រសិនបើពួកគេបានទទួលការ ចាក់វ៉ាក់សាំងចំនួន៣លើករួចហើយ ។

មេដឹកនាំជប៉ុនបានប្រាប់ សន្និសីទសារព័ត៌មាននិម្មិតថា ការបន្ធូរបន្ថយការរឹតបន្តឹង លើការមកដល់ប្រទេសជប៉ុន នឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែកញ្ញា ។

ទន្ទឹមនឹងការបន្ធូរបន្ថយ តម្រូវការធ្វើតេស្តមេរោគ លោក Kishida បានថ្លែងថា រដ្ឋាភិបាលនឹងសម្រេចចិត្ត ក្នុងពេលឆាប់ៗនេះលើការបង្កើនចំនួន អ្នកដំណើរប្រចាំថ្ងៃទៅកាន់ប្រទេសជប៉ុន ។

ប្រភពដែលបានជូនដំណឹងបានឲ្យដឹងថា បច្ចុប្បន្ននៅលើការមកដល់ ប្រចាំថ្ងៃត្រូវបានកំណត់នៅ ២០.០០០នាក់ប៉ុណ្ណោះ ដោយរដ្ឋាភិបាលបានបង្កើនដល់ ៥០.០០០នាក់ ។

រដ្ឋាភិបាលជប៉ុនបាននឹងកំពុងបន្ធូរបន្ថយ ជាលំដាប់នូវការគ្រប់គ្រងព្រំដែន ដ៏តឹងរ៉ឹងរបស់ខ្លួន ដែលជាយូរមកហើយជាការ តឹងរ៉ឹងបំផុតក្នុងចំណោម ក្រុមប្រទេសអភិវឌ្ឍន៍ធំៗទាំង៧ ។

ប្រភពដែលបានជូនដំណឹងបានឲ្យដឹងថា នៅក្នុងការអភិវឌ្ឍន៍ផ្សេងទៀត ដែលទាក់ទងនឹងកូវីដ-១៩ ប្រទេសជប៉ុន នឹងផ្លាស់ប្តូរវិធីដែលខ្លួន រាយការណ៍អំពីករណីកូវីដ-១៩ ប្រចាំថ្ងៃ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top