Covid-19

កូវីដ១៩៖ ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី ៦២នាក់ ជាសះស្បើយ ៣៥នាក់ និងស្លាប់២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមាន កូវីដ ១៩ ចំនួន៦២នាក់ថ្មី និងមានករណី ជាសះស្បេីយចំនួន៣៥នាក់ និងស្លាប់ចំនួន ២នាក់។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថាក្នុងចំណោមអ្នកវិជ្ជមាន ទាំង៦២នាក់នោះរួមមាន៖ ក្រុងកំពង់ចាម៨នាក់ ស្រុកកំពង់សៀម៨នាក់ ស្រុកជើងព្រៃ៣នាក់ ស្រុកព្រៃឈរ ១០នាក់ ស្រុកបាធាយ៥នាក់ ស្រុកស្រីសន្ធរ១០នាក់ ស្រុកចំការលើ១៦នាក់ ស្រុកស្ទឹងត្រង់១នាក់ និងស្រុកកោះសូទិន១នាក់។

To Top