Covid-19

ក្តៅៗ!!! ប៉ូលិស​បារំាង បាញ់ ឧស្ម័ន​បង្ហូរ​ ទឹកភ្នែក ខណៈបាតុករ ​រាប់ពាន់នាក់ ប្រឆាំងវិធានការ ទប់ស្កាត់ កូវីដ១៩

ប៉ារីស៖ ប៉ូលិស​បារំាង បាញ់ ឧស្ម័ន​បង្ហូរ​ ទឹកភ្នែក ខណៈបាតុករ ​រាប់ពាន់នាក់ ប្រឆាំងវិធានការ ទប់ស្កាត់ កូវីដ១៩។ នេះបើតាមការចេញផ្សាយ​របស់ទីភ្នាក់ងារ ព័ត៌មាន​បារំាង AFP ចេញផ្សាយនៅមុននេះបន្តិច។

ប៉ូលីសនៅទីក្រុងប៉ារីស បានបាញ់ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ កាលពីថ្ងៃពុធ (ម៉ោងក្នុងស្រុក) ខណៈដែលមនុស្ស ចំនួន ១៩.០០០ នាក់ បានតវ៉ានៅទូទាំង ប្រទេសបារាំង ជុំវិញការរឹតត្បិតជំងឺឆ្លងថ្មី។

ការតវ៉ាមួយចំនួន បានចាប់ផ្តើម នៅពេលព្រឹក នាទីក្រុងប៉ារីស នៅពេលដែលក្បួនដង្ហែរ យោធាប្រចាំឆ្នាំ សម្រាប់ការដើរ ព្យុហយាត្រា Bastille Day ដែលត្រូវបានឃ្លាំមើល ដោយប្រធានាធិបតី Emmanuel Macron បានកើតឡើង នៅតាមបណ្តោយ Champs-Elysees ដ៏ល្បីល្បាញ។

ក្រុមបាតុករមិនសប្បាយចិត្ត ចំពោះសេចក្តីសំរេច ដែលបានប្រកាស កាលពីថ្ងៃច័ន្ទ ដើម្បីអោយបុគ្គលិកសុខាភិបាល ត្រូវតែចាក់វ៉ាក់សាំង និងនាំយក លិខិតឆ្លងដែន សុខភាព វ៉ាក់សាំង ទៅកន្លែងសាធារណៈភាគច្រើន។

មនុស្ស ដែលមិនបានចាក់វា៉ក់សាំង នឹងតម្រូវឱ្យមានលទ្ធផល តេស្តអវិជ្ជមាន ដើម្បីចូលភោជនីយដ្ឋាន ណាមួយបាន។

ចាប់តាំងពីការប្រកាសនេះ ចំនួនប្រជាជនបារាំង ដែលបានកត់ត្រាទុក នូវការណាត់ជួបសម្រាប់ ការចាក់វ៉ាក់សំាង Covid-19 ក៏បានកើនឡើងដែរ។

នៅតំបន់មួយ នៃប៉ូលីសរដ្ឋធានីបារាំង បានបាញ់ទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្ស។

ផ្លូវតវ៉ាដែលត្រូវបានប្រកាស មិនត្រូវបានគោរពនោះទេ ដោយអាជ្ញាធរបាននិយាយ នៅក្នុងTwitter ដោយបង្អាក់ការបោះចោលវត្ថុ និងគុបភ្លើងដោយក្រុមបាតុករ។

នៅទូទាំង ទីក្រុងប៉ារីស មនុស្សប្រមាណ ២.២៥០ នាក់ បានធ្វើការតវ៉ា ខណៈដែលបាតុកម្មផ្សេងទៀត បានកើតឡើងនៅទីក្រុង Toulouse, Bordeaux, Montpelier, Nantes និងកន្លែងផ្សេងទៀត។ អាជ្ញាធរបារាំង បានដាក់ចំនួន អ្នកតវ៉ា សរុបចំនួន ១៩.០០០ នាក់ ឯណោះ៕

To Top