Covid-19

WHO៖ ប្រទេសចិន ត្រូវតែសហប្រតិបត្ដិការ ឱ្យបានល្អប្រសើរជាមួយ នឹងការស៊ើបអង្កេត ប្រភពដើម Covid, យើងជំពាក់ប្រជាជនរាប់លាននាក់ ដែលរងគ្រោះ និងមនុស្សរាប់លាននាក់ដែលបានស្លាប់

បរទេស៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការស៊ើបអង្កេតលើប្រភពដើមនៃជំងឺឆ្លងរាតត្បាតនៅប្រទេសចិន កំពុងត្រូវបានរារាំងដោយកង្វះទិន្នន័យសំខាន់ នៅថ្ងៃដំបូងនៃការរាលដាលនៅទីនោះ។

យោងតាមសារព័ត៌មាន New18 ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Tedros Adhanom Ghebreyesus អគ្គនាយករបស់អង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា “យើងស្នើសុំឱ្យប្រទេសចិនមានតម្លាភាពនិងបើកចំហ និងធ្វើកិច្ចសហប្រតិបត្តិការ” ។

លោកបានបន្ថែមថា “ យើងជំពាក់ប្រជាជនរាប់លាននាក់ដែលរងគ្រោះ និងមនុស្សរាប់លាននាក់ដែលបានស្លាប់ដើម្បីដឹងថាមានរឿងអ្វីកើតឡើង” ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top