វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ថា ប្រទេសឡាវ បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងកំណត់ត្រាថ្មីដែលខ្ពស់បំផុត២៥៦នាក់ គិតក្នុងថ្ងៃព្រហស្បតិ៍នេះ ដែលជាតួលេខខ្ពស់បំផុត ប្រចាំថ្ងៃមិនធ្លាប់មានចាប់តាំងពីមានករណី ដំបូងត្រូវបានរាយការណ៍នៅក្នុងប្រទេស ។
លោក Phonepaserd Sayamoungkhoun អគ្គនាយករងនៃអគ្គនាយកដ្ឋាន ត្រួតពិនិត្យជំងឺសហគមន៍ចំណុះឲ្យ ក្រសួងសុខាភិបាលឡាវ បានប្រាប់ឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានមួយនៅក្នុងរដ្ឋធានីវៀងច័ន្ទ នៅថ្ងៃព្រហស្បតិ៍នេះថា ករណីថ្មីនេះ ក្នុងនោះរាប់បញ្ចូលទាំង២៥៤ នាក់ ដែលជាអ្នកនាំចូល និង២នាក់ ជាអ្នកឆ្លងក្នុងស្រុក ។
ក្នុងចំណោមករណីអ្នកនំាចូល ១២៨នាក់ ត្រូវបានរាយការណ៍នៅខេត្ត Savannakhet ហើយ៨៣នាក់ នៅខេត្តចំប៉ាសាក់ ១៦នាក់នៅខេត្ត Saravan ហើយ១៤នាក់នៅខេត្ត Khammuan និង១៣នាក់នៅរដ្ឋធានីវៀងច័ន្ទរបស់ប្រទេសឡាវ ។
២នាក់ ដែលឆ្លងក្នុងស្រុក ត្រូវបានរាយការណ៍នៅខេត្តចំប៉ាសាក់ ។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ សរុបអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសឡាវ បានកើនឡើងដល់៤.១១៩នាក់ និងមានអ្នកស្លាប់ ៥នាក់ប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា