វ៉ាស៊ីនតោន៖ យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក គីមង៉ុក បាននិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បន្ថែម និងការគាំទ្រលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ថែមទៀតដល់ប្រទេសវៀតណាម។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា សហរដ្ឋអាមេរិកទើប តែបញ្ជូនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Moderna ចំនួន ៣ លានដូល្លាបន្ថែមទៀតដល់វៀតណាម កាលពីចុងសប្តាហ៍នេះ ដែលជាការបរិច្ចាគតាមរយៈគម្រោង ចែករំលែកវ៉ាក់សាំងជាសកល Covax ដែលបាននាំឱ្យវ៉ាក់សាំងមានសរុបដល់ទៅ ៥ លានដុល្លារ ដែលជាការផ្តល់ពីសហរដ្ឋអាមេរិក។
វៀតណាម ក៏បានធ្វើកិច្ចព្រមព្រៀងចុងក្រោយជាមួយក្រុមហ៊ុន AstraZeneca និង Pfizer ព្រមទាំងធានានូវការប្តេជ្ញាចិត្តពី COVAX (រួមជាមួយការចរចារកំពុងបន្តជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងៗ) ប៉ុន្តែការដឹកជញ្ជូនភាគច្រើននឹងផ្តោតលើត្រីមាសទីបួននៃឆ្នាំនេះ ចំពេលមានកង្វះខាតសកលដ៏ធំ ខណៈប្រទេសនេះ កំពុងប្រយុទ្ធជាមួយរលកឆ្លងទីបួនដ៏ធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមានករណីឆ្លងវីរុសជាង ៩ ម៉ឺនករណី។
លោក ង៉ុក បន្តថា “ ការបរិច្ចាគវ៉ាក់សាំងគឺជាការគាំទ្រប្រកបដោយអត្ថន័យនិងទាន់ពេលវេលាសម្រាប់វៀតណាម” ៕
ប្រែសម្រួលៈ ណៃ តុលា