ភ្នំពេញ ៖ អនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ តាមលិខិតផ្សព្វផ្សាយ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញទីតាំងចំនួន ១០៥កន្លែង សម្រាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ១២-១៧ឆ្នាំ ក្នុងសង្កាត់ទាំងអស់ នៃខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ។
សូមជំរាបជូនថា ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដល់កុមារអាយុ១២-១៧ឆ្នាំ សម្រាប់ ដូសទី១៖ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និងដូសទី២ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ៕






