Covid-19

កូរ៉េខាងត្បូង បញ្ជាក់ថា មានអ្នកឆ្លងជំងឺកូវីដ-១៩​ ថ្មីលើសពី១ពាន់នាក់ បន្ទាប់ពីចាក់វ៉ាក់សាំង គ្រប់កម្រិត

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា សរុបអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១.១៣២នាក់ ដែលផ្អែកលើពលរដ្ឋបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីការចាក់វ៉ាក់សាំងគ្រប់កម្រិត ។ ក្រុមអាជ្ញាធរសុខាភិបាលបានឲ្យដឹងនៅថ្ងៃអង្គារ ។

ទីភ្នាក់ងារត្រួតពិនិត្យ និងទប់ស្កាត់ជំងឺកូរ៉េ (KDCA) បានឲ្យដឹងថា ចំនួនអ្នកចាក់វ៉ាក់សាំងគ្រប់កម្រិតដែលបានឆ្លងជំងឺកូវីដ-១៩ មានចំនួន១.១៣២នាក់ គិតត្រឹមថ្ងៃទី២៩ ខែកក្កដា កើនឡើងពី៧៧៩នាក់ កាលពីសប្តាហ៍មុន ។

វាស្មើនឹង១៧,៨នាក់ ក្នុងចំណោមមនុស្ស១០០.០០០នាក់ ។ គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ចំនួននៃអ្នកចាក់វ៉ាក់សាំងគ្រប់កម្រិតគឺមានចំនួន៦.៣៥៦.៣២៦នាក់ ។

ក្នុងចំណោមអ្នកឆ្លងសរុប ចំនួន១២៨នាក់បានឆ្លងជំងឺវីរុសក្លាយពូជប្រភេទ Delta ហើយ២១នាក់ ជាប្រភេទ Alpha និងម្នាក់បានឆ្លងប្រភេទ Beta ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top