Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី ៥១នាក់ ជាសះស្បើយ១៤ នាក់ និងស្លាប់៤នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៥១នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៤នាក់ និងស្លាប់ចំនួន៤នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.១៦០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៣២៧នាក់ និងកំពុងសម្រាកព្យាបាល៧៧៣នាក់ ស្លាប់៦០នាក់៕

To Top