ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំពោះអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២ រួចរាល់ហើយនោះ អាចអញ្ជើញទៅចាក់វ៉ាក់សាំងអាស្ដ្រាហេ្សនីកា ដូសជំរុញ ឬដូសទី៣ នៅមន្ទីរពេទ្យកុមារជាតិ ចាប់ពីថ្ងៃទី៨-១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។ នេះបើយោងតាមសេចក្ដីជូនដំណឹងបន្ថែម របស់ក្រសួងសុខាភិបាល នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្ដីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទអាស្ដ្រាហេ្សនីកា ដូសជំរុញ ឬដូសទី៣៕
