ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៩៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៦៦នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៦៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.២៨៧នាក់ និងកំពុងសម្រាកព្យាបាល១.៣៤០នាក់ ស្លាប់៦០នាក់៕









