ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៣៣នាក់ទៀត ជាសះស្បើយចំនួន៦៣២នាក់ និងស្លាប់ចំនួន១៧នាក់។
ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣៨៨នាក់ និងអ្នកដំណើរពីបរទេសចំនួន១៤៥នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៧ ៧២៣នាក់ អ្នកជាសះស្បើយចំនួន៨៣ ២៩៨នាក់ និងអ្នកស្លាប់ចំនួន១ ៧៤៧នាក់៕

