ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាល សហព័ន្ធបានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបកើនឡើងលើសពី៣៣លាននាក់ហើយ នៅក្នុងប្រទេសឥណ្ឌាដែលមានចំនួន៣៣.០២៧.៦១២នាក់ គិតត្រឹមថ្ងៃចន្ទនេះ ខណៈដែលអ្នកឆ្លងថ្មីមានចំនួន៣៨.៩៤៨នាក់ ត្រូវបានគេរាយការណ៍ក្នុងអំឡុងពេល២៤ម៉ោង កន្លងទៅនេះ នៅទូទាំងប្រទេស ។

ក្រៅពីនេះ មានអ្នកស្លាប់បន្ថែមទៀតចំនួន២១៩នាក់ ត្រូវបានចុះក្នុងបញ្ជីដោយសារជំងឺឆ្លងរាតត្បាតចាប់តាំងពីព្រឹកថ្ងៃអាទិត្យ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់៤៤០.៧៥២នាក់ ។
ភាគច្រើននៃករណីថ្មី និងចំនួនអ្នកស្លាប់ត្រូវបានគេរាយការណ៍ ពីរដ្ឋភាគខាងត្បូង Kerala ។
នៅមានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាល នៅក្នុងប្រទេសចំនួន៤០៤.៨៧៤នាក់ទោះបីជាមានអ្នកជំងឺថយចុះ៥.១៧៤នាក់ ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា
