ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ជាថ្មីម្តងទៀត ប្រកាសឲ្យមាតាបិតា ឬអាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ក្នុងភូមិសាស្ត្រភ្នំពេញ យកកុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ មកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានមុនពេលបិទបញ្ចប់យុទ្ធនាការ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ។
គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ អនុគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូន ដល់ពួកគេនូវដូសទី១ បានចំនួន ២០៨.៤៨៥នាក់ និងដូសទី២ បានចំនួន ១៩១.៨៩៨នាក់ ពោលគឺសម្រេចបានលើសពីផែនការកំណត់ ដែលមានចំនួនប៉ាន់ស្មានត្រឹមតែ ១៩១.៤៨៦នាក់ប៉ុណ្ណោះ ៕


