អាឌីស អាបាបា៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (អាហ្វ្រិក CDC) បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ចុងក្រោយដែលបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ថា បណ្តាប្រទេសអាហ្វ្រិក ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១៨១,២ លានដូស។
អាហ្វ្រិក CDC ដែលជាទីភ្នាក់ងារថែទាំសុខភាពឯកទេសនៃសហភាពអាហ្វ្រិកបានឲ្យដឹងថាប្រហែល ៤.០៦ ភាគរយនៃប្រជាជននៅទ្វីបអាហ្វ្រិក ត្រូវបានចាក់វ៉ាក់សាំងការពារយ៉ាងពេញលេញ។
អាហ្វ្រិក CDC បានឲ្យដឹងទៀតថា ប្រហែល ១៣៦,៣ លាននៃចំនួនវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ សរុបចំនួន ១៨១,២ លានដូស ត្រូវបានគ្រប់គ្រង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រទេសចំនួន ៥ រួមមានម៉ារ៉ុក អាហ្វ្រិកខាងត្បូង អេហ្ស៊ីប អាល់ហ្សេរី និងទុយនេស៊ី បានទទួល និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាជនរបស់ខ្លួនរៀងៗខ្លួន នេះបើយោងតាមទីភ្នាក់ងារនេះ។
ប្រទេសម៉ារ៉ុក នៅអាហ្វ្រិកខាងជើង បានគ្រប់គ្រងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣៩,៥ លានដូសស្មើនឹង ៤៨,៦៣ ភាគរយនៃប្រជាជនសរុបរបស់ប្រទេសនេះ។
អាហ្វ្រិក CDC ក៏បានបង្ហាញផងដែរថាយ៉ាងហោចណាស់មានការធ្វើតេស្តរកមេរោគកូវីដ-១៩ យ៉ាងតិច ៧០,៧៣៩,៨៤២សំណាក ត្រូវបានធ្វើឡើងដោយប្រទេសអាហ្វ្រិក។
CDC អាហ្វ្រិកបានឲ្យដឹងបន្ថែមទៀតថា ការធ្វើតេស្តថ្មីចំនួន ១,២៦០,២៤៧សំណាក ត្រូវបានធ្វើឡើងក្នុងសប្តាហ៍មុន ដោយកត់ត្រាការថយចុះ ១១ ភាគរយពីការធ្វើតេស្ត ដែលបានអនុវត្តកាលពីសប្តាហ៍មុន៕
ដោយ ឈូក បូរ៉ា