ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១១១នាក់ តាមលទ្ធ ផលតេស្ត PCR ខណៈជាសះស្បើយចំនួន២៦៤នាក់ និងស្លាប់ចំនួន៧នាក់ ដោយ៦នាក់មិនបានចាក់វ៉ាក់សាំង។
ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១០០នាក់ និងអ្នកដំណើរពីបរទេសចំនួន១១នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៨ ១១១នាក់ អ្នកជាសះស្បើយចំនួន១១៣ ៧៩១នាក់ និងអ្នកស្លាប់ចំនួន ២ ៧៥៨នាក់៕

