ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៦នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន២២នាក់ និងស្លាប់ចំនួន៤នាក់ ដោយ២នាក់មិនបានចាក់វ៉ាក់សាំង។
ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន២២នាក់ និងអ្នកដំណើរពីបរទេសចំនួន៤នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ១៦០នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៥២៩នាក់ និងអ្នកស្លាប់ចំនួន ២ ៩៤៤នាក់៕

