សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា ខ្លួនបានរកឃើញករណីដំបូងនៃវីរុសក្លាយពូជថ្មីឈ្មោះថា Omicron កាលពីថ្ងៃពុធចំនួន៥ករណី ។ ក្រុមមន្ត្រីបាននិយាយដូច្នេះ ខណៈដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃបានកើនឡើងលើសពី៥.០០០នាក់ ជាលើកដំបូង ហើយបានធ្វើឲ្យមានក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងដែលអ្នកជំងឺមានរោគសញ្ញាជាច្រើនលេចឡើង ។
ទីភ្នាក់ងារត្រួតពិនិត្យជំងឺកូរ៉េ និងបង្ការោគ ហៅកាត់ (KDCA)បានឲ្យដឹងថា ការចាក់វ៉ាក់សាំងគ្រប់កម្រិតចំនួន២ដងបានរក ឃើញវិជ្ជមាននៃវីរុសបំប្លែងខ្លួនថ្មីកាលពីសប្តាហ៍មុនពីប្រទេសនីហ្សេរីយ៉ា បន្ទាប់មក២នាក់ក្នុងចំណោមសមាជិកគ្រួសារ របស់ពួកគេ និងម្នាក់ជាមិត្តសម្លាញ់ ។
ប្រទេសកូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃសរុបកើនឡើងដល់៥.១២៣នាក់ ។ ការកើនឡើងបានចាប់ផ្តើម កាលពីដើមខែវិច្ឆិកា បន្ទាប់ពីប្រទេសនេះបានផ្អាកការរឹតត្បិត ។
វីរុសបំប្លែងខ្លួនថ្មី បានធ្វើឲ្យរដ្ឋាភិបាលផ្អាកគម្រោងការកាលពីថ្ងៃចន្ទ សម្រាប់ការបន្ធូរបន្ថយលើការរឹតត្បិតវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា