ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន១៥នាក់ទៀត តាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយចំនួន១២នាក់ និងស្លាប់ចំនួន៤នាក់ ដោយ៣នាក់ មិនបានចាក់វ៉ាក់សាំង។
ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១៤នាក់ និងអ្នកដំណើរពីបរទេសម្នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៣២៧នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៦៨០នាក់ និងអ្នកស្លាប់ចំនួន ២ ៩៧៨នាក់៕