ភ្នំពេញ ៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ មក នៅថ្ងៃទី២១ ធ្នូនេះ កម្ពុជាគ្មានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ទេ ខណៈរកឃើញអ្នកឆ្លងថ្មី៤នាក់ទៀត តាមលទ្ធផលតតេស្ត PCR និងមានអ្នកជាសះស្បើយចំនួន១២នាក់។ នេះបើតាមក្រសួងសុខាភិបាលកម្ពុជាបានប្រកាស។
គិតត្រឹមព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៤២៧នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៨១៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០០៥នាក់។
សូមបញ្ជាក់ថា តាំងពីថ្ងៃម្សិលមិញនិងថ្ងៃនេះទៀត ២ថ្ងៃហើយដែលកម្ពុជាគ្មានអ្នកស្លាប់ថ្មីដោយកូវីដ៕