ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ថា មូលនិធិកុមាររបស់ អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ជាង១០០លានដូស ដល់ប្រទេសបង់ក្លាដេស ពីក្រុមហ៊ុនផលិតជាច្រើន ដែលត្រូវបានអនុម័តដោយ អង្គការសុខភាពពិភពលោក (WHO) ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ ។
កម្រិតនេះត្រូវបានអនុម័ត បន្ទាប់ពីបង់ក្លាដេស បានទទួលការនាំចេញវ៉ាក់សាំងចំនួន ២០,៤៦លានដូស ពីប្រទេសចិន កាលពីថ្ងៃអង្គារ ដែលជាផ្នែកនៃកិច្ចព្រមព្រៀង ចែករំលែកនូវគុណតម្លៃ រវាងរដ្ឋាភិបាលបង់ក្លាដេស ធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការយូនីសេហ្វ ។
វ៉ាក់សាំងចំនួន ១០០លានដូស ដែលត្រូវបានចែកចាយរហូត មកដល់ពេលនេះក៏រួមបញ្ចូលជាង ៥០លានដូស ដែលអង្គការយូនីសេហ្វ បានចែកចាយទៅប្រទេសបង់ក្លាដេស ស្ថិតក្រោមកម្មវិធី COVAX ដែលជាគំនិតផ្តួចផ្តើមដែលដឹកនាំដោយ WHO សម្រាប់ការចែកចាយ ដោយសមធម៌នៃវ៉ាក់សាំងកូវីដ-១៩ ជុំវិញពិភពលោក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា