រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២ថា ក្រសួងសុខាភិបាលបាន ឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងប្រទេសប្រេស៊ីល បានចុះបញ្ជីដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន៤៨៧នាក់ដែលបង្ក ដោយជំងឺកូវីដ -១៩ គិតត្រឹមថ្ងៃអង្គារ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងរាតត្បាតកើនឡើងដល់៦២៣.៨៤៣នាក់ ។
យោងតាមរបាយការណ៍ស្តីពីជំងឺឆ្លងរាតត្បាតប្រចាំថ្ងៃចេញដោយក្រសួងខាងលើបានឲ្យដឹងថា ការធ្វើតេស្តរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៨៣.៧២២នាក់ នៅក្នុងអំឡុងពេលដូចគ្នា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ២៤.៣១១.៣១៧នាក់ ។
ចំនួននៃករណីឆ្លងជំងឺប្រចាំថ្ងៃដែលថ្មីត្រូវបានកត់ត្រាជាលើកទី២ ដោយមិនបានរាប់បញ្ចូលករណីថ្មីនៅរដ្ឋ Espirito Santo ដែលស្ថិតនៅភាគគអាគ្នេយ៏ប្រទេសនោះទេ ។
ប្រទេសប្រេស៊ីល ជាប្រទេសដែលជាប់លំដាប់លេខ៣នៃការផ្ទុះឡើងខ្លាំងនៃជំងឺកូវីដ-១៩ ដែលមានករណីឆ្លងបន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា