ញ៉ូដេលី៖ ទូរស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសឥណ្ឌា បានអនុម័តវ៉ាក់សាំងថ្មីតែ១ដូសទេ ដោយពង្រីកកម្មវិធីរបស់ខ្លួន ចំពេលមានការធ្លាក់ចុះនៃករណីកូវីដ-១៩ថ្មី ។
លោក Mansukh Mandaviya រដ្ឋមន្ត្រីសុខាភិបាល បានសរសេរថា វ៉ាក់សាំងថ្មី Sputnik Light បានទទួលការអនុញ្ញាត ឱ្យប្រើប្រាស់ជាបន្ទាន់ ។
ឥឡូវនេះប្រទេសឥណ្ឌា បានអនុម័តវ៉ាក់សាំងចំនួន៩ ដែលក្នុងនោះ ៣ត្រូវបានបង្កើតឡើង នៅក្នុងប្រទេសឥណ្ឌា ។
ប្រទេសនេះបានផ្តល់ឱ្យជិត ១,៧ពាន់លានដូស ។
ប្រហែល៧៦ភាគរយ នៃមនុស្សពេញវ័យដែលមានសិទ្ធិ ត្រូវបានចាក់វ៉ាក់សាំងគ្រប់កម្រិត ហើយជាង៩៩ភាគរយ បានទទួលយ៉ាងហោចណាស់ ១ដូសគិតមកទល់ពេលនេះ ។
ចាប់តាំងពីថ្ងៃទី១០ ខែមករា ប្រទេសឥណ្ឌា បាននិងកំពុងគ្រប់គ្រងការចាក់ថ្នាំ បង្ការរោគដល់បុគ្គលិកថែទាំសុខភាព និងមន្ត្រីជួរមុខ និងអ្នកដែលមានអាយុលើសពី ៦០ឆ្នាំដែលមានជំងឺស្រាល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា