Covid-19

កូវីដ ៖ ឆ្លងថ្មី៧៣នាក់ ជា៧២នាក់ និងគ្មានអ្នកស្លាប់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៣នាក់ទៀត ក្នុងគ្រាមានអ្នកជាសះស្បើយចំនួន៧២នាក់ និងស្លាប់គ្មាន។

គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៥ ១៥៨នាក់ អ្នកជាសះស្បើយចំនួន ១៣១ ១១០នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥២នាក់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top