Covid-19

ចិន នឹងបិទខ្ទប់ទីក្រុងសៀងហៃ​ ដែលមានប្រជាជន២៥លាននាក់ ក្រោយរកឃើញករណីឆ្លង វីរុសបំលែងថ្មី អូមីក្រុងជាង ៣ពាន់ករណី

បរទេស៖ រដ្ឋាភិបាលរបស់ទីក្រុងបាននិយាយថា ទីក្រុងសៀងហៃ នឹងចាប់ផ្តើមការបិទខ្ទប់ជាដំណាក់កាល ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃ Covid-19 ដែលជំរុញដោយវីរុសបំលែងថ្មីប្រភេទ អូមីក្រុង ដែលបានវាយប្រហារប្រទេសចិនជាមួយនឹងការផ្ទុកករណីឆ្លងខ្ពស់បំផុត ចាប់តាំងពីថ្ងៃដំបូងនៃជំងឺរាតត្បាត។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមមន្ត្រីបាននិយាយថា ទីក្រុងដ៏ធំបំផុតរបស់ប្រទេសចិននឹងបិទពាក់កណ្តាលភាគខាងកើតរបស់ខ្លួន ចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រ បន្ទាប់មកដោយការបិទខ្ទប់ស្រដៀងគ្នានៃផ្នែកខាងលិចរបស់ខ្លួនដែលចាប់ផ្តើមនៅថ្ងៃទី១ ខែមេសា។

ទីក្រុង សៀងហៃ ដែលមានប្រជាជន ២៥លាននាក់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានក្លាយជាចំណុចក្តៅឈានមុខគេក្នុងការផ្ទុះឡើងករណីឆ្លងវីរុសទូទាំងប្រទេសដែលបានចាប់ផ្តើមកើនឡើងនៅដើមខែមីនា។ រដ្ឋាភិបាលទីក្រុង សៀងហៃ បាននិយាយនៅថ្ងៃចន្ទថា ករណីឆ្លងដែលមានរោគសញ្ញាចំនួន 3 450ករណី ត្រូវបានរាយការណ៍នៅក្នុងទីក្រុង សៀងហៃកាលពីថ្ងៃអាទិត្យ ដែលស្មើនឹងជិត 70% នៃចំនួនសរុបទូទាំងប្រទេស រួមជាមួយនឹងករណីមានរោគសញ្ញាចំនួន 50 ករណី៕

ប្រែសម្រួលៈ ណៃ តុលា

To Top