បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្សីលោក Andrey Belousov បាននិយាយថា ការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងរុស្ស៊ី និងណាតូអាចកើតឡើងក្នុងរយៈពេលដប់ឆ្នាំខាងមុខ ហើយប្រទេសនេះត្រូវតែត្រៀមខ្លួនសម្រាប់ជម្លោះមួយនេះ ។
លោកបាននិយាយនៅក្នុងកិច្ចប្រជុំមន្ត្រីការពារជាតិកំពូលនៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទ ដែលដឹកនាំដោយអគ្គមេបញ្ជាការប្រធានាធិបតី Vladimir Putin។
លោកBelousov បាននិយាយថា យោធារុស្ស៊ីបានអនុវត្តភារកិច្ចរបស់ខ្លួននៅក្នុងជម្លោះអ៊ុយក្រែន និងកន្លែងផ្សេងទៀតនៅឆ្នាំនេះ ប្រឆាំងនឹងផ្ទៃខាងក្រោយនៃ ការតស៊ូដ៏ស្វិតស្វាញជាមួយក្រុមលោកខាងលិច។លោកបានព្រមានថា ការប្រឈមមុខដាក់គ្នារបស់ក្រុងមូស្គូជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងអាចបន្តកាន់តែខ្លាំងឡើង និងពង្រីកខ្លួនធំបន្ថែមទៀត។
រដ្ឋមន្ត្រីរូបនេះបាននិយាយថា ក្នុងលក្ខខណ្ឌបែបនេះថា គោលដៅសំខាន់មួយសម្រាប់ក្រសួងការពារជាតិរុស្ស៊ី គឺធានាការត្រៀមខ្លួនពេញលេញសម្រាប់ការអភិវឌ្ឍនៃស្ថានភាពណាមួយក្នុងរយៈពេលមធ្យមដែលក្នុងនោះរួមមានបញ្ចូលទាំងជម្លោះយោធាដែលអាចកើតមានជាមួយណាតូនៅអឺរ៉ុបក្នុងទសវត្សរ៍ក្រោយផងដែរ ។
ប៉ុន្តែយ៉ាងណាក្តីលោកBelousov បានបញ្ជាក់យ៉ាងច្បាស់ថា ការប៉ះទង្គិចបែបនេះនឹងត្រូវបានបង្កឡើងដោយប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក មិនមែនដោយសារទីក្រុងមូស្គូទេ៕
ប្រែសម្រួល៖ស៊ុនលី