កម្សាន្ត

កម្មវិធីរាត្រីសមោសរ ABC Lions of Fashion អបអរសាទរអ្នកច្នៃម៉ូដ និងអ្នកបង្ហាញម៉ូដដ៏លេចធ្លោ នៅកម្ពុជា

ភ្នំពេញ៖ វិស័យឧស្សាហកម្មម៉ូដ នៅកម្ពុជាបានទទួលការ លើកតម្កើង បន្ទាប់ពីអ្នកច្នៃម៉ូដ និងអ្នកបង្ហាញម៉ូដដែល បានទទួលជ័យលាភីនៃកម្មវិធី ABC Lions of Fashion បានគ្រងរាជ្យក្នុងកម្មវិធីរាត្រី សមោសរដ៏ល្បីល្បាញមួយនៅ រាជធានីភ្នំពេញ។

កាលពីថ្ងៃទី ៥ ខែធ្នូ ទស្សនិកជនលំដាប់ថ្នាក់ខ្ពស់ បានជួបជុំគ្នានៅសាលកោះពេជ្រ ក្នុងកម្មវិធីរាត្រីសមោសរ ABC Lions of Fashion។ កម្មវិធីពោរពេញទៅដោយ ការកោតសរសើរបានឈានទៅ ដំណាក់កាលចុងក្រោយ នៃបេសកម្មរបស់ស្រាបៀរ ABC Extra Stout ក្នុងការស្វែងរក អ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតវ័យក្មេងដ៏លេចធ្លោ ក្នុងប្រទេសនេះ ហើយមានកម្មវិធី ប្រកាសឈ្មោះបេក្ខជនបេក្ខនារីជ័យលាភី ប្រចាំកម្មវិធីប្រកួតប្រជែងអស្ចារ្យនេះ។

កម្មវិធីរាត្រីពោរពេញទៅដោយ ភាពរស់រវើក ភាពរីករាយ និងទាន់សម័យបានឃើញអ្នកនាង Leap Sreypov និងលោក Pov Sithan ឡើងឆាកទទួលពានដែលខ្លួនបានប៉ងប្រាថ្នាចង់បានជាយូរណាស់មកហើយ។ ទស្សនិជន លំដាប់ វីអាយភី បានទស្សនាកម្មវិធីដើរម៉ូដដ៏វិសេសវិសាល។ អ្នកបង្ហាញម៉ូដទាំងដប់រូបបាន ដើរបង្ហាញម៉ូតដោយបង្អួតសម្លៀកបំពាក់និងគ្រឿងលម្អដែលបាន ច្នៃម៉ូដដោយអ្នកច្នៃម៉ូដជ័យលាភី។ ស្នាដៃច្នៃម៉ូដដ៏ស្រស់ស្អាត និងរចនាបថគួរឲ្យទាក់ទាញរបស់អ្នកច្នៃម៉ូតល្បីឈ្មោះក្នុងស្រុក និងក្រៅស្រុក ក៏បានត្រូវដាក់តាំងបង្ហាញពេញមួយរាត្រីកាលនោះ ដែលមានកម្មវិធីកម្សាន្តសប្បាយដែលមានការអញ្ជើញចូលរួមពីសំណាក់តារាល្បីបំផុតប្រចាំព្រះរាជាណាចក្រកម្ពុជា។ កម្មវិធី ABC’s Lions of Fashion បានបើកដំណើរការចាប់តាំងពីខែឧសភា ដែលជាកម្មវិធីដំបូងបង្អស់ដែលពុំធ្លាប់មាន ពីមុនមកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះរួមមានកម្មវិធីជាច្រើន ដែលរៀបចំឡើងក្នុងគោលបំណង លើកស្ទួយវិស័យឧស្សាហកម្មម៉ូដ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់វេទិកាមួយដែលលើកតម្កើងសហគ្រិនម៉ូដដែលមានទេពកោសល្យ បញ្ចេញស្នាដៃដ៏ឆ្នើម។

បេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូដ ចំនួន ១៣១៨ នាក់ និងបេក្ខជនបេក្ខនារីផ្នែកច្នៃម៉ូដចំនួន ១២៧ នាក់ បានដាក់ពាក្យចូលរួមប្រឡង ក្នុងកម្មវិធីពិសេសនេះ ហើយត្រូវបានជម្រុះយកបេក្ខជនបេក្ខនារីផ្នែក បង្ហាញម៉ូដចំនួន ២២២ នាក់ និងបេក្ខជនបេក្ខនារីផ្នែកច្នៃម៉ូដចំនួន ៤០ នាក់។ គណៈកម្មាការវិនិច្ឆ័យមកពីទស្សនាវដ្តី សូ វរីន ទីភ្នាក់ងារ Arise Agency វិទ្យាស្ថាន បណ្ដុះបណ្ដាល វិស័យ កាត់ដេរ នៅ កម្ពុជា (CGTI) និង ABC Extra Stout បានសម្រេចជ្រើសរើសយក បេក្ខជនបេក្ខនារីចុងក្រោយចំនួន ដប់រូបតាមផ្នែកជំនាញនីមួយៗខាងលើ។ ក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូដត្រូវបានល្បងសមត្ថភាពច្នៃម៉ូដបីសម្រាប់អ្នក បង្ហាញម៉ូតពាក់ ព្រមទាំងចូលរួមក្នុងការប្រកួត ប្រជែងច្នៃម៉ូដ និងវីដេអូបង្ហោះលើបណ្តាញទំនាក់ទំនង សង្គម ដែលទទួលការពេញនិយមពីអ្នកមើលជាច្រើន។ កម្មវិធីពិសេសនេះកាន់តែផ្តល់ភាព រីករាយអស្ចារ្យដោយមានរៀបចំកម្មវិធីបង្ហាញម៉ូដ ពិសេស ដែលបង្ហាញម៉ូដច្នៃប្រឌិតថ្មីៗជាច្រើនម៉ូដ ដែលបេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូដបានពាក់បង្អួតលើឆាក។

អ្នកនាង Leap Sreypov និងលោក Pov Sithan ដែលជាអ្នកបង្ហាញម៉ូដជ័យលាភី និងអ្នកច្នៃម៉ូដជ័យលាភីលេខ១ ម្នាក់ៗទទួលបានរង្វាន់ទឹកប្រាក់ ចំនួន៣,000ដុល្លារអាមេរិក សំបុត្រយន្តហោះរ៉ាប់រងការចំណាយ ទាំងអស់សម្រាប់ធ្វើដំណើរទៅចូលរួមកម្មវិធីសប្តាហ៍ម៉ូដអន្តរជាតិ (International Fashion Week) និងបង្ហាញវត្តមាននៅលើគម្រមុខ និងប្រាំមួយទំព័រនៅក្នុងទស្សនាវដ្តី សូ វរីន ។

អ្នកនាង Meas Chanrou និងអ្នកនាង Sok Panha អ្នកបង្ហាញម៉ូដជ័យលាភី និងអ្នកច្នៃម៉ូដជ័យលាភីលេខ ២ ទទួលបានរង្វាន់ទឹកប្រាក់ចំនួន ២,000 ដុល្លារអាមេរិក) និងបង្ហាញវត្តមានប្រាំមួយទំព័រនៅក្នុងទស្សនាវដ្តី សូ វរីន ។ អ្នកនាង Lev Socheata និងលោក Kong Sothea អ្នកបង្ហាញម៉ូដជ័យលាភី និងអ្នកច្នៃម៉ូដជ័យលាភីលេខ ៣ ទទួលបានរង្វាន់ទឹកប្រាក់ចំនួន១,000 ដុល្លារអាមេរិក និងបង្ហាញវត្តមានពីរទំព័រនៅក្នុងទស្សនាវដ្តី សូ វរីន ។ បេក្ខជនជ័យលាភីទាំងអស់ទទួលបានកិច្ចសន្យារយៈពេលបីឆ្នាំជាមួយទីភ្នាក់ងារ Arise ។

កម្មវិធី ABC Lions of Fashion ក៏បានប្រគល់ប្រាក់រង្វាន់ទឹកលើកទឹកចិត្តចំនួន $500 (ប្រាំរយដុល្លារអាមេរិក) ជូនអ្នកបង្ហាញម៉ូដអ្នកនាង Leap Sreypov ដែលឈ្នះពានតាមរយៈការបោះឆ្នោតជ្រើសរើសដោយសាធារណជន។ កម្មវិធី ABC Lions of Fashion ត្រូវបានរៀបចំឡើង ដោយសហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលលើកកម្ពស់នូវស្តង់ដារសមស្របនៅក្នុងវិស័យឧស្សាហកម្មផលិតសម្លៀកបំពាក់ ទស្សនាវដ្តី សូ វរីន ដែលជាទស្សនាវដ្តីម៉ូដដែលជាប់ចំណាត់ថ្នាក់លេខ១នៅកម្ពុជា Arise Agency ដែលជាទីភ្នាក់ងារបង្ហាញម៉ូដ និង វិទ្យាស្ថាន បណ្ដុះបណ្ដាល វិស័យ កាត់ដេរ នៅ កម្ពុជា (CGTI), NOMI និង Nata Footwear ៕
សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ

To Top