ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ មានការបង្កការភ្ញាក់ផ្អើល ជាខ្លាំងដោយយុវជនម្នាក់ប្រើហិង្សា វាយនាយចឺម ដែលជាតារាចំរៀងល្បីគួរសម យ៉ាងដំណំដោយចោទប្រកាន់បានឆាតឆ្លងឆ្លើយ ស្នេហាទៅកាន់សង្សារ របស់ខ្លួន ។
ហេតុការណ៍នេះបានកើតឡើង នៅម៉ោង៤ និង២០រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំ នៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។
ជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន ដោយជនសង្ស័យបានយកកំណាត់ឈឺប្រវែងប្រហែល០,១ម៉ែត្រ មកវាយជនរងគ្រោះបណ្តាលឲ្យរបួសត្រង់កំភួនដៃ ទាំងសងខាង និងបែកក្បាលចំនួន៥ថ្នេ ធ្ងន់ធ្ងរ ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូន អិច មួយគ្រឿង(ខូចទាំងស្រុង)។
មូលហេតុជនសង្ស័យប្រចណ្ឌ ព្រោះជនរងគ្រោះបានឆាត ទៅរកសង្សារបស់ខ្លួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរ បាលស្រុកសាលាក្រៅ ដើម្បីកសាសំណុំរឿង បញ្ជូនទៅតុលាចាត់ការ តាមនីតិវិធីច្បាប់៕




