ភ្នំពេញ៖ នាវាទេសចណ៍ MARELLA DISCOVERY បាននាំភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ជាង ២.០០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលមួយថ្ងៃ មុននឹងចាកចេញទៅកាន់ប្រទេសវៀតណាម ។ នេះបើយោងតាម AKP ។
តាមមន្ត្រីប៉ុស្តិ៍ច្រកទ្វារ កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុបានឱ្យដឹងថា នាវាMARELLA DISCOVERY មានសញ្ជាតិ MALTA មានបណ្តោយប្រវែង ២៦៤.៣០ម៉ែត្រ ទទឹង ៣២.៣ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ចំនួន ១.៧១៣នាក់ ស្រី ៨៨៦នាក់ មាន ១៥សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៦៣នាក់ ស្រី ១៦០នាក់ មាន ៤៣សញ្ជាតិ ។
នាវា MARELLA DISCOVERY បាននាំភ្ញៀវទេសចរបរទេសជាង ២.០០០នាក់ ចាកចេញពីប្រទេសថៃ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង៨ និង ៤០នាទី ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ហើយនាវាទេសចរណ៍ មានគម្រោងចាកចេញពីដែនសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ១៩ល្ងាច ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសវៀតណាម ។
ភ្ញៀវទេសចរបរទេសធ្វើដំណើរតាមនាវា MARELLA DISCOVERY ធ្វើដំណើរកម្សាន្តតាមតំបន់រមណីយដ្ឋានរាម ស្រុកព្រៃនប់ រមណីយដ្ឋានក្នុងក្រុងព្រះសីហនុ ទីប្រជុំជនផ្សារ តំបន់មាត់សមុទ្រ និងតំបន់នេសាទទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ៕